លទ្ធភាពនៃការបង្កើតផ្សារភាគហ៊ុននៅកម្ពុជាៈ បញ្ហា និងការប្រមើលមើលនាពេលអនាគត

 

សៀវភៅនិក្ខេបទបញ្ចប់ថ្នាក់បរិញ្ញាបត្រៈ លទ្ធភាពនៃការបង្កើតផ្សារភាគហ៊ុននៅកម្ពុជាៈ បញ្ហា និងការប្រមើលមើលនាពេលអនាគត បោះពុម្ពជាពីរភាសា, ជាភាសាខ្មែរ និងអង់គ្លេស

អ្នកស្រាវជ្រាវៈ លោក ហាស់ វាសនា

កាលបរិច្ឆេទបោះពុម្ពៈ ខែ សីហា ឆ្នាំ១៩៩៩

សេវា ម៉ាយ បេស ខន់សាល់ មានលក់សៀវភៅនេះនៅគ្រប់បណ្ណាគារលក់សៀវភៅ ទាំងអស់នៅរាជធានីភ្នំពេញ។

វាជារឿងមួយថ្មីស្រឡាងសំរាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងការបង្កើតផ្សារភាគហ៊ុន។ បញ្ហាទាក់ទងនឹងផ្សារភាគហ៊ុនមិនងទាន់មានការយល់ដឹង អោយបានទូលំទូលាយ ពីសំណាក់ប្រជាជនកម្ពុជាយើង។ ជាពិសេសនៅឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានា ចំណេះវិជ្ជាអំពីផ្សារភាគហ៊ុនមិនទាន់ត្រូវបានបង្រៀន អោយបានទូលំទូលាយ។ បញ្ហាផ្សារភាគហ៊ុន និងការបង្កើតឡើងនូវផ្សារភាគហ៊ុនកំពុងតែស្ថិតនៅជាចំងល់ សំរាប់ប្រជាជនទាំងអស់គ្នា ថាតើព្រះរាជាណាចក្រកម្ពុជាយើងត្រូវតែបង្កើតឡើងអោយបាននូវ ផ្សាភាគហ៊ុននេះដែរឬទេ? ថា តើយើងមានលទ្ធភាពបង្កើតផ្សារភាគហ៊ុននេះបានឬទេ? ថា តើផ្សារភាគហ៊ុននេះដំណើរការទៅយ៉ាងដូចម្តេច? សំរាប់ការអភិវឌ្ឍប្រទេសជាតិមួយ យើងឃើញថា ប្រទេសនិមួយៗតែងតែបង្កើតឡើង អោយមាននូវទីផ្សារហិរញ្ញវត្ថុទំនើបផ្ទាល់ខ្លួនមួយ ហើយដែលនៅក្នុងទីផ្សារហិរញ្ញវត្ថុនេះ ទីផ្សារភាគហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគៀរគរទុនសំរាប់យកមក ធ្វើការវិនិយោគបន្ថែមនិងដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ប្រទេសជាសមាជិ សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ដែលហៅកាត់ថា “អាស៊ាន” មានដូចជាព្រះរាជាណាចក្រថៃឡង់ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ប្រទេសទាំងនេះសុទ្ធសឹងតែមានទីផ្សារភាគហ៊ុនរបស់ខ្លួនគេផ្ទាល់។ ដោយពិនិត្យឃើញថា ការសិក្សាស្រាវជ្រាវពីមុនៗ មកផ្តោតតែទៅលើ ពាណិជ្ជកម្ម សេវាកម្ម និងការវិភាគហិរញ្ញវត្ថុរបស់សហគ្រាសក្រុមហ៊ុន។ ដោយខ្ញុំពិនិត្យឃើញថា ពុំមាននរណាម្នាក់បានស្រាវជ្រាវលើប្រធានបទថ្មីៗ ដូចនេះហើយបានជាខ្ញុំធ្វើការជ្រើសរើសយកប្រធានបទទាក់ទងនឹងផ្សារភាគហ៊ុននេះយកមកធ្វើការស្រាវជ្រាវ ដោយគិតថាវានឹងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិយើងនៅពេលអនាគត ហើយវានឹងផ្តល់ផលប្រយោជន៍ដល់អ្នកដែលមានបំណងចង់ចេះចង់ដឹងអំពីបញ្ហាផ្សារភាគហ៊ុននេះ។ ដោយសារមូលហេតុនេះហើយ ជ្រើសរើសនូវប្រធានបទថ្មីមួយក្រោមចំណងជើងថា “លទ្ធភាពនៃការបង្កើតផ្សារភាគហ៊ុននៅកម្ពុជាៈ បញ្ហា និងការប្រមើលមើលនាពេលអនាគត” ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ហើយចង់ទាក់ទងទិញដោយផ្ទាល់ សូមទាក់ទងមកកាន់ ទូរស័ព្ទលេខៈ ០១២ ៨៨ ០០ ៩៥ / ០១១ ៥១ ៣៣ ៤២ / ០១៦ ៤៣ ៦៦ ៥២ ឬក៏ទាក់ទងមកយើងតាមអ៊ីម៉ែល E-mail: mybestconsult[at]gmail.com យើងខ្ញុំនឹងចាត់ចែងបញ្ជូនទៅកាន់ទីកន្លែងរបស់លោកអ្នក ដោយមិនគិតថ្លៃ!

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com