វចនានុក្រមទីផ្សារមូលបត្រ បោះពុម្ពជាលើកទី២

អ្នកស្រាវជ្រាវៈ លោក ហាស់ វាសនា

កាលបរិច្ឆេទបោះពុម្ពៈ ខែ វិច្ឆិកា ឆ្នាំ២០០៩

លេខ ISBN-13: 978-99950-896-7-2

សេវា ម៉ាយ បេស ខន់សាល់ មានលក់សៀវភៅនេះនៅគ្រប់បណ្ណាគារលក់សៀវភៅ ទាំងអស់នៅរាជធានីភ្នំពេញ។

សៀវភៅ វចនានុក្រមទីផ្សារមូលបត្រនេះ គឺជាការបោះពុម្ពជាលើកទី២ សៀវភៅនេះត្រូវបានកែសំរួល និងបានបន្ថែមពាក្យ និងឃ្លាជាច្រើនទៀត។ វាគឺជាវចនានុក្រមដ៏តូចមួយដំបូងបំផុត ដែលត្រូវបានរៀបរៀងចងក្រង ប្រមូលផ្តុំនូវពាក្យ និងឃ្លាមកពីគ្រប់សៀវភៅដែលទាក់ទងនឹងទីផ្សារមូលបត្រ ទីផ្សារហិរញ្ញវត្ថុ ទីផ្សារសញ្ញាប័ណ្ណ ពីការជួញដូរនូវឧបករណ៍ដែលអាចជួញដូរបាន មកពីក្នុងច្បាប់នៃការបោះផ្សាយ និងការជួញដូរមូលបត្រ អនុក្រឹត្យ ប្រកាស ឯកសារច្បាប់ផ្សេងទៀត និងមកពីប្រភពអ៊ីនធើណិតផងដែរ។ ការបោះពុម្ពសៀវភៅ វចនានុក្រមទីផ្សារមូលបត្រ នេះ គឺជាជំហានដំបូងនៃការចូលរួមចំណែក ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងក្នុងគោលបំណងដើម្បីចូលរួមចំណែកដល់ ការលើកកំពស់ចំណេះដឹង របស់សាធារណជន លើវាក្យស័ព្ទបច្ចេកទេស និងឃ្លាឃ្លោងដែលនឹងប្រើប្រាស់ក្នុងទីផ្សារមូលបត្រ បន្ថែមពីលើនេះវចនានុក្រមទីផ្សារមូលបត្រ នឹងជួយដល់អ្នកដែលបំរើការក្នុងស្ថាប័នហិរញ្ញវត្ថុ ទាំងស្ថាប័នឯកជន និងទាំងស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នឧត្តមសិក្សា ដូចជាសាកលវិទ្យាល័យនានា និងស្ថាប័នដែលមានការពាក់ព័ន្ធទាំង អោយកាន់តែមានការយល់ដឹងបន្ថែម អំពីការប្រើប្រាស់ពាក្យពេចន៍ជាភាសាខ្មែរ និងជាភាសាអង់គ្លេសនៅក្នុងទីផ្សារមូលបត្រនេះ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ហើយចង់ទាក់ទងទិញដោយផ្ទាល់ សូមទាក់ទងមកកាន់ ទូរស័ព្ទលេខៈ ០១២ ៨៨ ០០ ៩៥ / ០១១ ៥១ ៣៣ ៤២ / ០១៦ ៤៣ ៦៦ ៥២ ឬក៏ទាក់ទងមកយើងតាមអ៊ីម៉ែល E-mail: mybestconsult[at]gmail.com យើងខ្ញុំនឹងចាត់ចែងបញ្ជូនទៅកាន់ទីកន្លែងរបស់លោកអ្នក ដោយមិនគិតថ្លៃ!

 

 

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com