វចនានុក្រមទីផ្សារមូលបត្រ បោះពុម្ពលើកទី១

 

សៀវភៅៈ វចនានុក្រមទីផ្សារមូលបត្រ បោះពុម្ពលើកទី២, ជាភាសាខ្មែរ និងអង់គ្លេស

អ្នកស្រាវជ្រាវៈ លោក ហាស់ វាសនា

កាលបរិច្ឆេទបោះពុម្ពៈ ខែ មិនា ឆ្នាំ២០០៨

លេខ ISBN-13: 978-99950-896-3-4

សេវា ម៉ាយ បេស ខន់សាល់ មានលក់សៀវភៅនេះនៅគ្រប់បណ្ណាគារលក់សៀវភៅ ទាំងអស់នៅរាជធានីភ្នំពេញ។

សៀវភៅ វចនានុក្រមទីផ្សារមូលបត្រ នេះ គឺជាវចនានុក្រមដ៏តូចមួយដំបូងបំផុត ដែលត្រូវបានរៀបរៀងចងក្រង ប្រមូលផ្តុំនូវពាក្យ និងឃ្លាមកពីគ្រប់សៀវភៅដែលទាក់ទងនឹងទីផ្សារមូលបត្រ ទីផ្សារហិរញ្ញវត្ថុ ទីផ្សារសញ្ញាប័ណ្ណ ពីការជួញដូរនូវឧបករណ៍ដែលអាចជួញដូរបាន មកពីក្នុងច្បាប់នៃការបោះផ្សាយ និងការជួញដូរមូលបត្រ អនុក្រឹត្យ ប្រកាស ឯកសារច្បាប់ផ្សេងទៀត និងមកពីប្រភពអ៊ីនធើណិតផងដែរ។ ការបោះពុម្ពសៀវភៅ វចនានុក្រមទីផ្សារមូលបត្រ នេះ គឺជាជំហានដំបូងនៃការចូលរួមចំណែក ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងក្នុងគោលបំណងដើម្បីចូលរួមចំណែកដល់ការលើកកំពស់ចំណេះដឹង របស់សាធារណជន លើវាក្យស័ព្ទបច្ចេកទេស និងឃ្លាឃ្លោងដែលនឹងប្រើប្រាស់ក្នុងទីផ្សារមូលបត្រ បន្ថែមពីលើនេះវចនានុក្រមទីផ្សារមូលបត្រ នឹងជួយដល់អ្នកដែលបំរើការក្នុងស្ថាប័នហិរញ្ញវត្ថុ ទាំងស្ថាប័នឯកជន និងទាំងស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នឧត្តមសិក្សា ដូចជាសាកលវិទ្យាល័យនានា និងស្ថាប័នដែលមានការពាក់ព័ន្ធទាំង អោយកាន់តែមានការយល់ដឹងបន្ថែម អំពីការប្រើប្រាស់ពាក្យពេចន៍ជាភាសាខ្មែរ និងជាភាសាអង់គ្លេសនៅក្នុងទីផ្សារមូលបត្រនេះ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ហើយចង់ទាក់ទងទិញដោយផ្ទាល់ សូមទាក់ទងមកកាន់ ទូរស័ព្ទលេខៈ ០១២ ៨៨ ០០ ៩៥ / ០១១ ៥១ ៣៣ ៤២ / ០១៦ ៤៣ ៦៦ ៥២ ឬក៏ទាក់ទងមកយើងតាមអ៊ីម៉ែល E-mail: mybestconsult[at]gmail.com យើងខ្ញុំនឹងចាត់ចែងបញ្ជូនទៅកាន់ទីកន្លែងរបស់លោកអ្នក ដោយមិនគិតថ្លៃ!

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com