តំរូវការក្នុងការចុះឈ្មោះជាសមាជិក

ដើម្បីចុះឈ្មោះបានចូលជាសមាជិក សេវាម៉ាយបេសខន់សាល់ ដែលជាសេវាប្រឹក្សាពិគ្រោះយាបល់ ស្វែងរកដៃគូអនាគតនេះ គឺសមាជិកទាំងអស់ត្រូវគោរពតាមនូវការណែរនាំដូចខាងក្រោម៖

១.ពាក្យសុំចូលជាសមាជិកស្វែងរកដៃគូអនាគត

 • ត្រូវបំពេញពាក្យសុំចូលជាសមាជិកស្វែងរកដៃគូអនាគតដោយមានបិទរូបថតទំហំ៤ស.ម គុណ ៦ស.ម នៅចំពោះមុខអ្នកពិគ្រោះយោបល់ម៉ាយបេសខន់សាល់
 • ត្រូវបំពេញពាក្យសុំចូលជាសមាជិកស្វែងរកដៃគូអនាគតអោយបានពេញលេញគ្រប់គ្រាន់និងរាល់ព័ត៌មានដែលបានបំពេញគឺពិតនិងត្រឹមត្រូវ ហើយត្រូវចុះហត្ថលេខាដោយផ្ទាល់ដៃ

២.រូបថតចាំបាច់សំរាប់ពាក្យសុំចូលជាសមាជិកស្វែងរកដៃគូអនាគត

 • រូបថតទំហំ ៤ស.ម x ៦ស.ម = ៣សន្លឹក (បង្ហាញតែមុខនិងស្មា)
 • រូបថតទំហំ ១០ស.ម x ១៥ស.ម = ២សន្លឹក (បង្ហាញរូបពេញជំហដោយមានការតុបតែងដែលយល់ថាស្អាតបំផុត និងរូបមួយទៀតមិនមានការតុបតែង)
 • រូបថតទំហំ ១០ស.ម x ១៥ស.ម = ១សន្លឹកទៀត (បង្ហាញនូវសកម្មភាពផ្សេងៗ)

៣.ប្រវត្តិរូបសង្ខេប

 • ប្រវត្តិរូបសង្ខេប ស៊ី.វី មួយច្បាប់
 • សមាជិកត្រូវតែមានភាពស្មោះត្រង់ ត្រូវផ្តល់ព័ត៌មានពិតនិងត្រឹមត្រូវទាក់ទងនឹង បុគ្គលិលក្ខណៈ កាយសម្បទា ការសិក្សាអប់រំ អាជីពការងារ បទពិសោធន៍ការងារ ស្ថានភាពរស់នៅ និងរបៀបរបបនៃការរស់នៅរបស់ខ្លួន

ជាសង្ខេបៈ ឯកសារសំខាន់ៗរួមមាន

 • បំពេញពាក្យសុំចូលជាសមាជិក ១ច្បាប់
 • រូបថតទំហំ ៤ស.ម x ៦ស.ម = ៣សន្លឹក
 • រូបថតទំហំ ១០ស.ម x ១៥ស.ម = ៣សន្លឹក
 • ប្រវត្តិរូបសង្ខេប ស៊ី.វី ១ច្បាប់

 

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com