ការបង់ថ្លៃសេវាកម្ម

អ្នកស្វែងរកដៃគូអនាគតទាំងអស់ ត្រូវមកជួបពិភាគ្សាជាមួយនឹងអ្នកពិគ្រោះយោបល់របស់យើងដោយផ្ទាល់ ជជែកទល់មុខគ្នាមួយទល់នឹងមួយ ដើម្បីធ្វើការស្វែងយល់ពីគុណតំលៃនិងតំរូវការនានាក្នុងការ ស្វែងរកដៃគូរបស់ខ្លួន និង ទទួលបានការយល់ដឹងពីដំណើរការនៃការផ្គូផ្គងរបស់សេវាកម្មកណ្តាល នេះ។ បន្ទាប់ពីបានយល់ដឹងពីលក្ខខណ្ឌ និងគោលការណ៍សេវាកម្មហើយ អ្នកស្វែងរក ជាដំបូងត្រូវបង់ថ្លៃសេវាចុះឈ្មោះចូលជាសមាជិកស្វែងរកដៃគូអនាគតជាមុនសិន។

បន្ទាប់មកទៀតសមាជិកស្វែងរកដៃគូអនាគត ត្រូវធ្វើការជ្រើសរើសទិញយកនូវកញ្ចប់សេវាណាមួយ ទៅតាមតំរូវការរបស់ខ្លួន ទៅតាមតារាងថ្លៃកំណត់របស់សេវាម៉ាយបេសខន់សាល់ ដូចជាសមាជិកត្រូវជ្រើសទិញយកនូវកញ្ជប់សេវាណាត់ជួបតែ១នាក់ ឬមួយណាត់ជួបចាប់ពី២នាក់ ឬមួយណាត់ជួបចាប់ពី៣នាក់ឡើងទៅជាដើម។

ជាសរុបមកគឺមានការបង់ថ្លៃសេវាជាពីដំណាក់កាល ទីមួយបង់ថ្លៃសេវាចុះឈ្មោះចូលជាសមាជិក ទីពីរត្រូវជ្រើសរើសទិញយកនូវកញ្ចប់សេវាណាត់ជួបណាមួយតាមតារាងតំលៃដែលមានស្រាប់។

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com