ដើម្បីក្លាយជាសមាជិករបស់យើង

ដើម្បីក្លាយជាសមាជិករបស់យើងបាន សមាជិកបុរសនិងនារីទាំងអស់ត្រូវតែជាអ្នកនៅលីវ។ ប្រសិន បើធ្លាប់រៀបការហើយមានការបែកបាក់លែងលះគ្នា គឺត្រូវមានសាលក្រមឬសាលដឺការពីតុលាការ ទើបអាចចុះឈ្មោះចូលជាសមាជិកបាន។

ដើម្បីក្លាយជាសមាជិករបស់យើងបាន សមាជិកបុរសនិងនារីទាំងអស់ត្រូវតែជាអ្នកនៅលីវហើយមាន អាយុចាប់ពី ២២ឆ្នាំ រហូតដល់អាយុ ៥៥ឆ្នាំ

ដើម្បីក្លាយជាសមាជិករបស់យើងបាន សមាជិកបុរសនិងនារីទាំងអស់ ត្រូវមានចំណេះដឹងទូទៅ ត្រឹមថ្នាក់ទី១២ឡើងទៅ ឬត្រឹមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដែលមានអាជីពការងារ មុខរបរត្រឹមត្រូវ ឬក៏ជាម្ចាស់អាជីវកម្ម សេវាកម្មណាមួយក៏បាន។

នៅពេលបានចុះឈ្មោះចូលជាសមាជិកជាមួយសេវាពិគ្រោះយោបល់របស់យើងហើយ សមាជិកអាច ជ្រើសរើសទិញយកនូវកញ្ចប់សេវាណាមួយ ពីក្នុងតារាងតំលៃនៃសេវាកម្មរបស់យើង ដើម្បីធ្វើការ ទទួលយកការណាត់ជួបដៃគូអនាគត ឬអ្នកពិសេសណាម្នាក់ ដែលមានចំណង់ចំណូលចិត្តដូចគ្នា ឬប្រហាក់ប្រហែលគ្នា ហើយដែលមានបំណងស្វែងរកដូចគ្នា អោយតំលៃគ្នាទៅវិញទៅមក ដើម្បីពិនិត្យពិចារណាថាតើអាចនឹងកសាងទំនាក់ទំនងរឹងម៉ាំជាមួយគ្នា បានរឺទេ ដោយសមាជិកទាំងអស់ ត្រូវពិនិត្យទៅលើបុគ្គលិលក្ខណៈ កាយសម្បទា ការសិក្សាអប់រំ អាជីពការងារ បទពិសោធន៍ការងារ ស្ថានភាពរស់នៅ និងរបៀបរបបនៃការរស់នៅរបស់ដៃគូខ្លួនដែលត្រូវណាត់ជួបនោះ តាមរយៈ ការសំរបសំរួល ការពិគ្រោះយោបល់ និងការផ្តល់ព័ត៌លំអិតរបស់សេវាកណ្តាល ម៉ាយ បេស ខន់សាល់

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com