លក្ខខណ្ឌនិងគោលការណ៍កំណត់របស់យើង

 

លក្ខខណ្ឌនិងគោលការណ៍កំណត់នៃសេវាកម្មរបស់យើង

 

  • រាល់ព័ត៌មាន និងឯកសារទាំងអស់ ដែលសមាជិកស្វែងរកដៃគូអនាគតទាំងអស់ បានផ្តល់ជូន សេវាពិគ្រោះយោបល់ ម៉ាយ បេស ខន់សាល់ នឹងត្រូវបានចាត់ចែងទុកដាក់ ដោយមានការប្រុងប្រយ័ត្ន និងមានការរក្សាជាការសំងាត់ជាទីបំផុត។
  • រាល់ព័ត៌មាន និងឯកសារទាំងអស់ ដែលសមាជិកស្វែងរកដៃគូអនាគតទាំងអស់ បានបំពេញក្នុងពាក្យសុំចុះឈ្មោះ និងផ្តល់ជូនសេវាពិគ្រោះយោបល់ ម៉ាយ បេស ខន់សាល់ ត្រូវតែជាព័ត៌មានពិត និង ត្រឹមត្រូវបំផុត។
  • អ្នកស្វែងរកដៃគូអនាគតទាំងអស់ ត្រូវបង់ថ្លៃសេវាចុះឈ្មោះចូលជាសមាជិក ដើម្បីទទួលយកនូវការប្រើប្រាស់នូវសេវាពិគ្រោះយោបល់ ម៉ាយបេសខន់សាល់ នេះ ហើយដែលថ្លៃសេវាចុះឈ្មោះចូលជាសមាជិកនេះមិនអាចដកយកវិញបានឡើយ។
  • អ្នកស្វែងរកដៃគូអនាគតទាំងអស់ ត្រូវជ្រើសរើសទិញនូវកញ្ចប់សេវាកំណត់ណាមួយពីក្នុងតារាងថ្លៃសេវាកម្ម របស់សេវាពិគ្រោះយោបល់ ម៉ាយ បេស ខន់សាល់ ហើយដែល ថ្លៃសេវាទិញនូវកញ្ចប់ណាមួយនេះសមាជិកមិនអាចដកយកវិញបានឡើយ។
  • ដោយបានចុះឈ្មោះចូលជាសមាជិក ជាមួយសេវាពិគ្រោះយោបល់ ម៉ាយ បេស ខន់សាល់ ហើយសមាជិកទាំងអស់ទទួលយល់ព្រមថាត្រូវរង់ចាំរហូតទាល់តែមាន ការផ្គូផ្គងល្អបំផុតដែលរៀបចំនិងផ្តល់ជូនដោយសេវា ម៉ាយ បេស ខន់សាល់
  • បន្ទាប់ពីបានពិនិត្យមើលរូបថត និងទទួលព័ត៌មានលំអិតអំពីបុគ្គលិកលក្ខខណៈរបស់ អ្នកស្វែងរកដៃគូអនាគតដូចគ្នាពីសេវា ម៉ាយ បេស ខន់សាល់ ហើយព្រមទាំងមានការ ព្រមព្រៀងថានឹងណាត់ជួបគ្នាហើយ។ ភាគីទាំងពីរ បុរសនិងនារី គ្រាន់តែបង្ហាញខ្លួន តាមការណាត់ជួប តាមពេលវេលានិងទីកន្លែងកំណត់ ដែលមានការចាត់ចែងនិងសំរប សំរួលដោយសេវា ម៉ាយបេសខន់សាល់ តាមរយៈការហូបបាយថ្ងៃត្រង់ជជែកទល់មុខគ្នា ស្វែងយល់ពីគ្នា នៅភោជនីយដ្ឋានណាមួយ។
  • បន្ទាប់ពីការជួបគ្នាហូបបាយថ្ងៃត្រង់ជជែកទល់មុខគ្នា ស្វែងយល់ពីគ្នា នៅភោជនីយដ្ឋានណាមួយហើយ ការទទួលខុសត្រូវរបស់សេវា ម៉ាយ បេស ខន់សាល់ ត្រូវបានបញ្ចប់ប្រសិនបើមានបញ្ហាណាមួយកើតមានឡើងក្រោយៗមកទៀតបន្ទាប់ពីការជួបលើកទី១នេះ នោះគឺមិនមែនជាការទទួលខុសត្រូវរបស់សេវា ម៉ាយ បេស ខន់សាល់ ឡើយ ហើយវាគឺជាការទទួលខុសត្រូវរបស់សម៉ីភាគីទាំងពីរ បុរសនិងនារីនោះ។
  • សេវា ម៉ាយបេសខន់សាល់ គឺជាសេវាពិគ្រោះយោបល់ ដែលជួយអោយមានការផ្តួចផ្តើម ក្នុងការផ្គូផ្គងការណាត់ជួបគ្នាជាលើកដំបូង របស់សមាជិកអ្នកស្វែងរកដៃគូអនាគតទាំងពីរភេទ បុរសនិងនារី ហើយសេវា ម៉ាយបេសខន់សាល់ នឹងមិនមានជាប់ ទាក់ទង ទទួលខុសត្រូវលើរាល់បញ្ហាទំនាក់ទំនងណាមួយ ដែលកើតមានឡើងពីការទាក់ទងគ្នាក្រោយៗមកទៀតនោះទេ។
  • រាល់ព័ត៌មាន និងឯកសារទាំងអស់ ដែលសមាជិកស្វែងរកដៃគូអនាគតទាំងអស់ បានផ្តល់ជូន សេវាប្រឹក្សាពិគ្រោះយោបល់ ម៉ាយបេសខន់សាល់ នឹងមិនត្រូវបានប្របគល់ ជូនវិញឡើយ។

 

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com