ហេតុអ្វីត្រូវណាត់ជួបហូបអាហារថ្ងៃត្រង់?

សេវាកម្ម ម៉ាយបេសខន់សាល់ សំរាប់ការណាត់ជួបញ៉ាំអាហារថ្ងៃត្រង់មួយពេលជាមួយគ្នា គឺជាទស្សនៈមួយដែលមានភាពជោគជ័យ និងមានភាពរហ័សរហួន ដោយឈរលើចំនុចមួយចំនួនដូចខាងក្រោមនេះ៖

មានភាពងាយស្រួល

ជាជាងចំណាយពេលមួយពេលដើម្បីញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ មិត្តភក្តិ ឬក៏ហូបអាហារតែម្នាក់ឯង គឺអ្នកអាចប្រើប្រាស់ពេលវេលាសំរាប់អាហារថ្ងៃត្រង់នេះ ជួបនឹងអ្នកដែលមានអាជីពវិជ្ជាជីវៈដែលនៅលីវ ហើយមានចំណង់ចំណូលចិត្តដូចនឹងអ្នកបាន។ ប្រសិនបើអ្នកមានការជាប់រវល់ជាមួយនឹងការងាររបស់អ្នក ហើយពុំមានពេលសំរាប់អាហារថ្ងៃត្រង់នៅពេលថ្ងៃធ្វើការទេ អ្នកមិនចាំបាច់បារម្ភទេ យើងនឹងចាត់ចែងអោយមានការជួបគ្នានៅពេលចុងសប្តាហ៍ ឬក៏អាចជួបគ្នាញ៉ាំអាហារនៅពេលល្ងាចក៏បាន។ គោលបំណងរបស់យើង គឺធ្វើអោយការណាត់ជួបរបស់អ្នកជាលើកដំបូងនេះ “មានរយៈពេលខ្លី មានភាពរីករាយ និងសាមញ្ញបំផុត”។

រយៈពេលនៃការណាត់ជួប

ការញ៉ាំអាហារថ្ងៃត្រង់ចំណាយពេលប្រមាណជា ១ម៉ោង ឬជាង១ម៉ោងបន្តិចបន្តួច គឺជាពេលវេលាដែលមានភាពគ្រប់គ្រាន់សំរាប់វាយតំលៃគ្នាទៅវិញទៅមក។ ជាមួយគ្នានេះដែរសំរាប់អាហារថ្ងៃត្រង់នេះវាមិនមែនជាពេលវេលាដែលត្រូវញ៉ាំអាហារច្រើនហើយចំណាយពេលយូរនោះដែរ។

មិនរងនូវសំពាធនិងការបង្ខិតបង្ខំ

ដោយសារការញ៉ាំអាហារថ្ងៃត្រង់ វាមានរយៈពេលខ្លី ដូចនេះការណាត់ជួបសំរាប់អាហារពេលថ្ងៃត្រង់វាពុំសូវមានស្រ្តេស ដូចជាការណាត់ជួបសំរាប់អាហារពេលល្ងាចដែលមានរយៈពេលវែងជាង ជួនកាលមិនអាចកំណត់ពេលថាត្រូវចំណាយពេលច្រើនប៉ុណ្ណានោះទេ។ សំរាប់ អាហារថ្ងៃត្រង់វិញគឺវាមានរយៈពេលខ្លី អ្នកអាចត្រលប់ទៅធ្វើការវិញ បន្ទាប់ពីញ៉ាំអាហារជាមួយគ្នាដែលមានរយៈពេលខ្លី មានភាពរីករាយ និងសាមញ្ញបំផុតនេះ។

បរិយាកាស

រាល់ការណាត់ជួបណាមួយត្រូវបានជ្រើសរើសភោជនីយដ្ឋានដែលមានបរិយាកាសល្អប្រសើរ ព្រោះថាយើងបានធ្វើការជជែកនិងកក់ទុកជាមុនហើយថែមទាំងទទួលបាននូវការបញ្ចុះថ្លៃជាពិសេសផងដែរ៕

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com