ការជ្រើសរើសស្វែងរកដៃគូអនាគត

មុននឹងសំរេចចិត្តចាប់ផើ្តមបង្កបងើ្កតកសាងសង្គមគ្រួសារថ្មីមួយ បុរសនិងនារី ត្រូវតែមានទស្សនៈបែបណាមួយអោយបានច្បាស់លាស់ចំពោះដៃគូអនាគតរបស់ខ្លួន ដែលខ្លួនចង់កសាងទំនាក់ទំនងរឹងម៉ាំជាមួយគ្នាទៅថ្ងៃអនាគតនោះ។

តើអ្នកសំរេចជ្រើសរើសស្វែងរកដៃគូអនាគតរបស់អ្នកនៅក្នុងស្រទាប់ណាមួយរបស់សង្គមយើង?

តើអ្នកបា្រថ្នាចងសម្ព័ន្ធមេត្រីភាពជាដៃគូអនាគត ជាមួយនឹងមនុស្សដែលមានបុគ្គលិកលក្ខណៈបែបណាខ្លះ?

ចំលើយដ៏ត្រឹមត្រូវហើយសំខាន់បំផុតនោះ គឺការជ្រើសរើសដៃគូជីវិតដែលមានអារម្មណ៏ និងទិសដៅដូចគ្នា ហាក់ដូចជាចេញមកពីពុម្ពតែមួយជាមួយគ្នា។ បុរសនារីទាំងឡាយមិនត្រូវប្រញាប់ប្រញាល់ប្រថុយប្រថានក្នុងបញ្ហាសែ្វងរកដៃគូអនាគតហើយនិយាយបែបសោះអងើ្គយដូចខាក្រោមនេះឡើយ៖

«ប្រពន្ធខ្ញុំដូចមេ្ដចក៏បានដែរអោយតែមានមុខមាត់មើលបាន និង មានរូបរាងសមរម្យទៅបានហើយ»។

រីក៏ថា«នាងខ្ញុំសេ្នហាតែបុរសណាដែលមានរូបឆោមស្អាត ហើយមានឬកពាសុភាពរាបសាមិនសូវនិយាយស្ដីក៏បានដែរ»។ បញ្ហាសែ្វងរកដៃគូអនាគតនេះ មិនមែនជាចំនោទដែលងាយដោះស្រាយនោះទេ។ ក្នុងការជ្រើសរើសស្វែងរកដៃគូអនាគតនេះ អ្នកត្រូវតែពិនិត្យមើលពី គុណធម៌ គុណសម្បត្តិ ការសិក្សាអប់រំ ចំណេះដឹង បទពិសោធន៍ការងារ ស្ថានភាពរស់នៅ ចំណង់ចំណូលចិត្ត និងចិត្តគំនិតជាមុនសិន។ បច្ចុប្បន្ននេះ ការជ្រើសរើសស្វែងដៃគូអនាគតដែលមានលក្ខណៈស្របនឹងគោលបំណងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងសុភមង្គលគ្រួសារមួយ តទៅថ្ងៃអនាគតវាជាការលំបាក។

ខាងក្រោមនេះ ជាចំនុចមួយចំនួនដែលជាជាវិភាគទានខ្លះៗ ដល់បុរសនិងនារីទាំងអស់ ក្នុងការជ្រើសរើសស្វែងរកដៃគូអនាគតរបស់ខ្លួនដែលមានគោលការណ៏និងចំនុចដូចតទៅនេះ។

 

បុរសគួរតែជ្រើសរើសនារីដែលមានលក្ខណៈសម្បត្តិ និងគុណសម្បតិ្តដូចខាងក្រោម៖

មានសតិសម្បជញ្ញៈឆាប់យល់ហេតុការណ៏រាក់ជ្រៅ។

មានគុណធម៌មិនប្រកាន់ឬកពាចេះស្រលាញ់ញាតិមិត្ត។

មានចរិយាថៃ្លថ្លូរយល់ដឹងខ្ពស់ទាប មិនលេងបៀប៉ោ មិនចូលចិត្តរករឿងហេតុនឹងអ្នកដទៃ។

ឧស្សាហ៏ព្យាយាមក្នុងការងារចេះជំនះរាល់គ្រប់ឧបសគ្គ។

មានបំនិនប្រសប់ មានចំនេះវិជ្ជាខាងមុខរបរអ្វីមួយយ៉ាងស្ទាត់ជំនាញ។

មានរូបសម្បត្តិសមល្មមមិនបាច់ល្អស្អាតជាងគេពេកទេក៏បាន។

ចំពោះនារីមិនគួរសំលឹងមើលឃើញតែ «សំបកក្រៅ» របស់បុរសនោះទេ។

 

នារីគួរតែជ្រើសរើសបុរសដែលមានលក្ខណៈសម្បត្តិ និងគុណសម្បតិ្តដូចខាងក្រោម៖ ៖

មានមុខរបរបា្រកដប្រជា

មានទិសដៅច្បាស់លាស់ មានគំនិតចេះគិតវែងឆ្ងាយ ចេះតស៊ូចំពោះឧបសគ្គគ្រប់បែបយ៉ាង។

មានចរិយាសុភាពរាបសា មិនប្រកាន់ឬកពា។

មានការបា្រស្រ័យទាក់ទងរួសរាយរាក់ទាក់នឹងញាតិមិត្ត ចេះស្រលាញ់គ្រួសារ មានមនុស្សធម៌ក្នុងខ្លួន។

មានរូបសម្បតិ្តដូចគេដូចឯងមិនអាក្រក់ពេក ហើយក៏មិនសា្អតពេកក៏បាន។

 

 

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com