You are here: អំពីយើង អំពីក្រុមពិគ្រោះយោបល់

ក្រុមពិគ្រោះយោបល់របស់យើង

ក្រុមពិគ្រោះយោបល់របស់យើងមានការប្តេជ្ញាខ្ពស់ក្នុងការបំរើសេវាជូនដល់សមាជិកទាំងអស់អោយទទួលនូវដំណោះស្រាយដែលល្អមានលក្ខណៈច្នៃប្រឌិត ហើយក្រុមពិគ្រោះយោបល់ របស់យើងនឹងធ្វើការពិគ្រោះយោបល់ក្នុងការផ្គូរផ្គង អ្នកស្វែងរកដៃគូអនាគតនេះ ដោយមាន ការប្រុងប្រយ័ត្ន និងមានភាពថ្លៃថ្នូរបំផុត។ យើងផ្តល់ការយកចិត្តទុកដាក់និងវាយតំលៃខ្ពស់ ចំពោះអតិថិជន, ដៃគូសហការ, និងការចូលរួមចំនែករបស់អ្នកពិគ្រោះយោបល់របស់យើង ទាំងអស់។

ក្រុមអ្នកពិគ្រោះយោបល់បំរើការនៅ ម៉ាយបេសខន់សាល់ គឺសុទ្ធសឹងតែជាអ្នកដែលមានបទពិសោធន៍វ័យក្មេងដែលមានភាពរហ័សរហួន និងមានភាពបត់បែន ទៅតាមអតិថិជនដែលជា សមាជិករបស់យើង។ ម៉ាយបេសខន់សាល់ បានកំណត់ច្បាស់ថា ភាពសប្បាយរីករាយរបស់ ក្រុមការងារនៃអ្នកពិគ្រោះយោបល់របស់យើង នឹងធ្វើអោយសមាជិកស្វែងរកដៃគូអនាគត ទាំងអស់ មានភាពសប្បាយរីករាយ និងមានការពេញចិត្ត។ យើងមានការយកចិត្តទុកដាក់ ខ្ពស់ចំពោះបុក្គលិកសេវាកម្មរបស់យើង ដើម្បីអោយពួកគាត់ផ្តល់ជូនសមាជិកស្វែងរកដៃគូ អនាគតទាំងអស់នូវ សេវាជាទីពេញចិត្ត និងទុកចិត្តបំផុត។

ម៉ាយបេសខន់សាល់ បានកំណត់យកនូវស្មារតីជាសហគ្រិនភាព ហ៊ានធ្វើ ហ៊ានសុបិន្ត និងធ្វើអោយ សុបិន្តនោះក្លាយទៅជាការពិត។ បុក្គលិកសេវាកម្ម ម៉ាយបេសខន់សាល់ របស់យើងជាក្រុមការងារ ដែលងាយយល់ក្នុងការធ្វើការសហការគ្នា មានគំនិតច្នៃប្រឌិត មានការខិតខំប្រឹងប្រែងប្រកបដោយ ឆន្ទះមោះមុតក្នុងការធ្វើការងាររបស់ខ្លួនប្រកបដោយជំនាញនិងភាពថ្លៃថ្នូរបំផុត។

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com