You are here: អំពីយើង អំពីស្ថាបនិករបស់យើង

អំពីស្ថាបនិករបស់យើង

 

លោក ហាស់ វាសនា

ជាអ្នកនិពន្ធសៀវភៅក្រោមចំណងជើងថាស្វែងរកស្នេហាពិតនៅឯណានិងរកដោយរបៀបណា? ហើយដែលត្រូវបានបោះពុម្ពផ្សាយកាលពី ខែឧសភា ឆ្នាំ២០០៨កន្លងទៅនេះ។ ដោយគាត់បានយល់ ច្បាស់អំពីសារៈសំខាន់នៃការស្វែងរកស្នេហាពិត។ នៅក្នុងស្នាដៃរបស់គាត់នោះ គាត់បានលើកឡើង នូវដំណោះស្រាយចំនួនបី ក្នុងការស្វែងរកសេ្នហាពិតនេះ។ ទីមួយ ការស្វែងរកស្នេហាពិត ដោយប្រើប្រាស់នូវសមត្ថភាព និងលទ្ធភាពផ្ទាល់ខ្លួន។ ទីពីរ ការស្វែងរកស្នេហាពិត ដោយមានការណែរនាំ និងជួយជ្រោមជ្រែងពីសំណាក់ឳពុកម្តាយនិងសាច់ញាតិ។ ទីបី ការស្វែងរកស្នេហាពិត ដោយ ប្រើប្រាស់ភាគីទីបីដែលជាសេវាផ្គូរផ្គងកណ្តាលមួយ ដើម្បីជួយសំរបសំរួលក្នុងដំណើរការស្វែងរកដៃគូ អនាគតនេះ។

ដោយបានពិនិត្យនិងសង្កេតឃើញថា មិត្តភក្តិ និងសហការី មានពេលវេលាតិចតួចសំរាប់ការស្វែងរក ស្នេហាពិត ឬក៏ដៃគូអនាគតនេះ និងដោយសារតែភាពរវល់និងភាពមមាញឹកជាមួយនឹងការងាររបស់ ពួកគាត់ បានធ្វើអោយពួកគាត់ពុំមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្វែងរកដៃគូអនាគតរបស់គាត់ អោយបានត្រូវតាមបំណងនិងភាពល្អប្រសើរ។ លោក ហាស់ វាសនា បានគិត និងមានគំនិតបង្កើត អោយមាននូវសេវាពិគ្រោះយោបល់កណ្តាលស្វែងរកដៃគូអនាគតនេះឡើង នៅក្នុងព្រះរាជាណាចក្រ កម្ពុជាយើង ដើម្បីជួយដល់អ្នកស្វែងរកដៃគូអនាគតទាំងអស់ដែលជាប់រវល់ ដើម្បីអោយឆាប់រកឃើញ នូវអ្នកដែលខ្លួនស្រលាញ់តាមរយៈសេវាកណ្តាលនេះ ក្នុងលក្ខណៈមួយដែលមានភាពប្រសើរ រហ័ស និងអាចជឿទុកចិត្តបាន។

ដោយពុំសូវមានការពេញចិត្តផ្ទាល់ខ្លួនសំរាប់ការងារពីមុនរបស់គាត់ លោក ហាស់ វាសនា បានសំរេច ចិត្តឈប់ពីការងារជាមួយក្រុមហ៊ុនធំមួយដែលមានប្រាក់ខែទៀងទាត់ ហើយមកចាប់ផ្តើមបើកសេវា ប្រឹក្សាពិគ្រោះយោបល់ដើម្បីស្វែងរកដៃគូអនាគតនេះ ដោយលោកសង្ឃឹមថានឹងអាចជួយមនុស្សបាន ច្រើនអោយស្វែងរកឃើញនូវស្នេហាពិត ឬមនុស្សដែលខ្លួនអាចស្រលាញ់ និងកសាងសង្គមគ្រួសារ មួយដែលមានសុភមង្គលទៅថ្ងៃអនាគត។

លោក ហាស់ វាសនា គឺជាស្ថាបនិក, ជានាយកប្រតិបត្តិ, ជាប្រធានសេវាប្រឹក្សាពិគ្រោះយោបល់ ម៉ាយបេសខន់សាល់ ជាអតីតទីប្រឹក្សាពាណិជ្ជកម្ម, ជាប្រធានផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការរបស់ ក្រុមហ៊ុនធំមួយ។ លោកគឺជាអ្នកស្រាវជ្រាវដំបូងបំផុតដែលបានធ្វើការស្រាវជ្រាវនិងបោះពុម្ពនូវសៀវ ភៅជាច្រើនទាក់ទងទីផ្សារភាគហ៊ុន,ទីផ្សារមូលបត្រ និងការអភិវឌ្ឍន៏ទីផ្សារមូលបត្រនៅកម្ពុជា។ ចាប់ តាំងពីការសិក្សាស្រាវជ្រាវលើនិក្ខេបបទបព្ចាប់ថ្នាក់បរិញ្ញាបត្រ ក្រោមចំណងជើងថា “លទ្ធភាពនៃការ បង្កើតផ្សារភាគហ៊ុននៅកម្ពុជាៈ បញ្ហា និងការប្រមើលមើលនាពេលអនាគត”  លោកបានចូលរួមចំនែក ដោយមិនផ្ទាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា ដោយលោកបានធ្វើការបោះពុម្ពផ្សព្វផ្សាយ ចែក រំលែកនូវចំណេះដឹងពីការស្រាវជ្រាវរបស់លោកលើប្រធានបទដ៏ថ្មីបំផុតទាក់ទងនឹង ទីផ្សារភាគហ៊ុន, ទីផ្សារមូលបត្រ និងការអភិវឌ្ឍន៏ទីផ្សារមូលបត្រនៅកម្ពុជានេះ ទៅដល់អ្នកទាំងឡាយណាដែលមាន ការចាប់អារម្មណ៍ចំពោះទីផ្សារថ្មីនេះ។ សៀវភៅជាច្រើនដែលជាស្នាដៃរបស់លោក មានដូចជាៈ (១)ផ្សារភាគហ៊ុនគឺជាអ្វី? បោះពុម្ពលើកទី១ ខែកុម្ភះឆ្នាំ២០០២ (២)ដំណើរឆ្ពោះទៅបង្កើតផ្សារភាគហ៊ុន នៅកម្ពុជាៈលទ្ធផលសំរេចបាន និងបញ្ហាប្រឈម, បោះពុម្ព ខែមិថុនាឆ្នាំ២០០៧ (៣)ផ្សារភាគហ៊ុនគឺ ជាអ្វី? បោះពុម្ពលើកទី២ ខែកញ្ញាឆ្នាំ២០០៧ (៤)ផ្សាសញ្ញាប័ណ្ណគឺជាអ្វី? បោះពុម្ពលើកទី១ខែមករា ឆ្នាំ២០០៨ (៥)វចនានុក្រមទីផ្សារមូលបត្រ, បោះពុម្ពលើកទី១ ខែមីនាឆ្នាំ២០០៨ (៦)អន្តរការីផ្សារ ភាគហ៊ុនគឺជាអ្វី? បោះពុម្ពខែកក្កដាឆ្នាំ២០០៩ (៧)វចនានុក្រមទីផ្សារមូលបត្រ បោះពុម្ពលើកទី២ ខែវិច្ឆិកាឆ្នាំ២០០៩ (៨)ផ្សាសញ្ញាប័ណ្ណគឺជាអ្វី? បោះពុម្ពលើកទី២ ខែកុម្ភះឆ្នាំ២០១០។ ដោយមាន បំណងចូលរួមចំនែកក្នុងការអភិវឌ្ឍន៍សង្គម លោកក៏ជាអ្នកនិពន្ធសៀវភៅក្រោមចំណងជើងថា (៩) ស្វែងរកស្នេហាពិតនៅឯណា និងរកដោយរបៀបណា? ហើយដែលត្រូវបានបោះពុម្ពផ្សាយ កាលពី ខែឧសភា ឆ្នាំ២០០៨កន្លងទៅនេះ។

ក្រៅពីការងារស្រាវនិងបោះពុម្ពសៀវភៅ លោកក៏ត្រូវបានអញ្ជើញជាវាគ្មិន និងសំភាសន៍ដោយស្ថានីយវិទ្យុនិងទូរទស្សន៍ជាច្រើនដូចជា ស្ថាននីយទូរទស្សន៍អប្សរានៅក្នុងកម្មវិធីចំណាប់អារម្មណ៍ស្រ្តី ស្តីពីផ្សារភាគហ៊ុនគឺជាអ្វី?, ទូរទស្សន៍ជាតិកម្ពុជា ក្នុងកម្មវិធីអរុណសួរស្តីកម្ពុជា ស្តីពីផ្សារភាគហ៊ុន កម្ពុជា និង បណ្តាញទូរទស្សន៍កម្ពុជា ស៊ី.ធី.អិន ក្នុងកម្មវិធីទីផ្សារមូលបត្រ ស្តីពីការអភិវឌ្ឍន៍ទីផ្សារមូល បត្រ ទូរទស្សន៍ជាតិកម្ពុជាជាថ្មីម្តងទៀត ក្នុងកម្មវិធីសមធម៌ប្រចាំសប្តាហ៏ក្រោមជំនួយឧបត្ថមពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍន៍និងការបង្កើតផ្សារភាគហ៊ុននៅកម្ពុជា។ លោក បានសំភាសន៍ជាមួយនឹងការសែតនិងទស្សនាវដ្តីជាច្រើនដូចជា ទស្សនាវដ្តីសេដ្ឋកិច្ជថ្ងៃនេះ, ការសែតកាំបូឌស័រហិបដូ និង ការសែតខេមបូឌាដែលី។ លោកក៏ត្រូវបានសំភាសន៍ដោយ វិទ្យុសំលេងសហរដ្ឋ អាមេរិក វី.អូ.អេ អំពីមូលហេតុដែលលោកធ្វើការស្រាវជ្រាវបោះពុម្ពផ្សាយសៀវភៅដែលទាក់ទងនឹង ទីផ្សារភាគហ៊ុន ឬទីផ្សារមូលបត្រនេះ ក្រោយមកទៀត វិទ្យុរ៉ាដីយ៉ូអូស្រ្តាលី អេ.ប៊ី.ស៊ី ក៏បានសំភាសន៍ លោកអំពីប្រធានបទ ផ្សារភាគហ៊ុន ផ្សារសញ្ញាប័ណ្ណ និងដំណើរការអភិវឌ្ឍនៃការបង្កើតផ្សារភាគហ៊ុន នៅកម្ពុជា ដែលបានចាក់ផ្សាយក្នុងកម្មវិធី នាទីវិចារណសន្ទនា។

ទាក់ទងនឹងរឿង ជីវិត ស្នេហា ការស្វែងរកស្នេហាពិត ការរៀបអាពាហ៏ពិពាហ៏ និងទំនាក់ទំនស្នេហា និងការកសាងសង្គមគ្រួសារប្រកបដោយសុភមង្គល លោកក៏ត្រូវបានសំភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាក្នុងកម្មវិធីសមធម៌ប្រចាំសប្តាហ៍ ក្រោមប្រធានបទ ”ការរៀបអាពាហ៍ពិពាហ៍” និងប្រធានបទ ក្រោយមកទៀត “ទំនាក់ទំនងនៃសេចក្តីស្នេហា” និងកាលពីថ្ងៃទី១៤កុម្ភះឆ្នាំ២០១១ ត្រូវនឹងថ្ងៃ វ៉ាឡាន់ថាញដេ លោកក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយជាថ្មីម្តងទៀត ដោយទូរទស្សន៍ជាតិកម្ពុជា ក្នុងកម្មវិធីសមធម៌ប្រចាំសប្តាហ៍ ក្រោមប្រធានបទ “ទិវានៃក្តីស្រលាញ់”។ ចំណែកឯវិទ្យុសំលេងស្រ្តីកម្ពុជា អេហ្វអឹម១០២មេហ្គាហឺត ក៏បានសំភាសន៍លោកក្នុងកម្មវិធី ដៃគូប្រឹក្សា ក្រោមប្រធានបទ ”ការត្រៀមរៀបចំខ្លួនដើម្បីកសាងគ្រួសារអហឹង្សា” និង តាមរយៈស្ថាននីយ៍វិទ្យុ ហង្សមាស អេហ្វអឹម១០៤.៥មេហ្គាហឺត លោកក៏ត្រូវបានសំភាសន៍ ក្នុងកម្មវិធីជជែកកំសាន្តតាមរយៈទូរស័ព្ទ ក្រោមប្រធានបទ “ស្នេហាពិតគឺជាអ្វី?” ផងដែរ។

ដោយមានចំណាប់អារម្មណ៍ ស្រាវជ្រាវទៅលើអ្វីដែលថ្មី ហើយដែលផ្តល់ផលប្រយោជន៍ដល់សង្គម ជាតិ ដូចជាការស្រាវជ្រាវលើទីផ្សារថ្មី គឺទីផ្សារភាគហ៊ុន ឬទីផ្សារមូលបត្រដែលមិនធ្លាប់មានពីមុនមក លោកក៏បានបន្តធ្វើការស្រាវជ្រាវទៅលើទីផ្សារថ្មីមួយទៀត គឺទីផ្សារស្នេហា ដែលលោកសំដៅដល់ ឧស្សាហកម្មនៃសេវាកម្មស្វែងរកដៃគូអនាគត ឬសេវាកម្មស្វែងរកស្នេហាពិតដែលជាសេវាកណ្តាលមួយដើរតួនាទីជាអន្តរការីដើម្បីជួយអោយអ្នកស្វែងរកដៃគូអនាគតទាំងអស់ រកឃើញនូវដៃគូរបស់ខ្លួនដែលមានចំណង់ចំណូលចិត្តដូចគ្នា ហើយសង្ឃឹមថានឹងអាចកសាងទំនាក់ទំនងយូរអង្វែង ឈានឆ្ពោះ ទៅរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅពេលអនាគត។ សំរាប់លោក ទីផ្សារភាគហ៊ុន និងទីផ្សារស្នេហាគឺជាទីផ្សារថ្មីដូចគ្នាសំរាប់ព្រះរាជាណាចក្រកម្ពុជាយើង ហើយវាមានសារៈសំខាន់ដូចគ្នា ផ្តល់ជំរើសថ្មី ក្នុងការវិនិយោគ និងក្នុងការស្វែងរកដូចគ្នា។ សំរាប់លោក អ្នកទាំងឡាយណាដែលអាចយល់ដឹងពី សារៈសំខាន់នៃការប្រីប្រាស់ទីផ្សារទាំងពីរនេះ អាចអញ្ជើញចូលរួមមុន ចំនែកឯអ្នកដែលមិនទាន់បាន យល់ដឹងសូមអញ្ជើញធ្វើការស្វែងយល់បន្ថែម ឬក៏រង់ចាំមើលគេសិនក៏បាន ស៊ឹមសំរេចចិត្តចូលរួមតាម ក្រោយ។

លោក ហាស់ វាសនា បានបញ្ចប់ថ្នាក់បរិបត្រពាណិជ្ជកម្ម នៅក្នុងឆ្នាំ១៩៩៩ ជំនាញគណនេយ្យ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត នៅក្នុងឆ្នាំ២០០៥ ជំនាញហិរញ្ញវត្ថុ ហើយដែលក្នុងពេលនោះ លោកទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ពីអធិការបតីសាកលវិទ្យាល័យកម្ពុជា។ លោកធ្លាប់ជាអតីតនិស្សិតគណនេយ្យករ នៃសមាគមគណនេយ្យករ ដែលមានការទទួលស្គាល់ជាអន្តរជាតិដែលហៅកាត់ថា អេ.ស៊ី.ស៊ី.អេ។  លោកក៏ធ្លាប់ជា សវនករជាន់ខ្ពស់ នៃក្រុមហ៊ុនសវនកម្ម អន្តរជាតិដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា  និងលោកក៏ធ្លាប់បានបំរើការនៅក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ធ្វើជាមន្រី្តការិយាល័យទីផ្សារហិរញ្ញេវត្ថុនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com