You are here: អំពីយើង អំពីក្រុមហ៊ុន

អំពីសេវាកម្មរបស់យើង

ម៉ាយបេសខន់សាល់ សេវាស្វែងរកដៃគូអនាគត​​​​ ជាសេវាពិគ្រោះយោបល់ ​ជាបណ្តុំនៃក្រុមអ្នកមាន បទពិសោធន៍អាជីពយូរឆ្នាំ​ ​ជាសាស្រ្តាចារ្យ ជាអ្នកស្រាវជ្រាវ​ និងនិស្សិត​ដែលមានគំនិតអភិវឌ្ឍដូចគ្នា។ យើងជឿជាក់ថាការស្វែងរកដៃគូអនាគត ឬស្នេហាពិត គឺមានការលំបាក​ ហើយវាមិន​មែនជាការងារ ងាយស្រួលឡើយ។ យើងត្រូវតែស្វះស្វែងរកតាមរាល់មធ្យោបាយទាំងអស់ដែលមាន ដើម្បីអោយបាន ជួបនូវដៃគូអនាគត ឬមិត្តិភក្តិដែលល្អបំផុត​ ហើយដែលមានចំណង់ចំណូលចិត្តប្របហាក់ប្រហែលគ្នា ដើម្បីកសាងអោយបាននូវស្នេហាពិត និងកសាងបាននូវទំនាក់ទំនងល្អ សំរាប់រយៈពេលយូរអង្វែង ជាមួយគ្នា។ ដោយយើងមិនត្រូវរង់ចាំអោយស្នេហាពិតរត់មករកយើងនោះទេ យើងត្រូវតែស្វះស្វែងរក វាដោយមិនត្រូវរង់ចាំវាឡើយ។ ដោយមូលហេតុនេះហើយទើបបានជាសេវាកម្មម៉ាយបេសខន់សាល់ មួយត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនជាសេវាកម្មកណ្តាលមួយដែលជាដំណោះស្រាយដ៏ល្អ​សំរាប់​​ការងារ​ក្នុងការស្វែងរកដៃគូអនាគតនេះ និងដើម្បីបំរើជូនដល់អ្នកស្វែងរកដៃគូអនាគតទាំងអស់ដែល បានយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់នូវសេវាកម្មកណ្តាលនេះ។


ហេតុអ្វីបានជាអ្នកស្វែងរកដៃគូអនាគតចូលរួមជាសមាជិកជាមួយសេវា ម៉ាយបេសខន់សាល់ នេះ?

ពីព្រោះអ្នកទាំងនោះ....

  • ចង់ធ្វើការផ្លាស់ប្តូរនូវរបៀបស្វែងរកដៃគូអនាគត ឬស្នេហាពិតរបស់គាត់តាមរបៀបថ្មីមួយ
  • ចង់ប្រើប្រាស់ភាគីទីបីដែលជាសេវាកណ្តាល ដូចជាសេវា ម៉ាយបេសខន់សាល់ នេះអោយ ជួយក្នុងដំណើរការស្វែងរកដៃគូអនាគតនេះ
  • មិនចង់ស្វែងរកមនុស្សរាប់រយនាក់តាមរយៈប្រពន្ធ័អ៊ីនធើណិត ដោយបានធ្វើការទាក់ទងតាម រយៈការទាក់ទងតាមអ៊ីម៉ែលរាប់សិបដងហើយ ដោយពុំមានការឆ្លើយតបតទាល់តែសោះ
  • ដោយមិនចង់ចំណាយពេលវេលាច្រើនឥតប្រយោជន៍ទាក់ទងជាមួយមនុស្សដែលខ្លួនមិនបានស្គាល់ប្រវត្តិរូបច្បាស់លាស់ ហើយពិបាកនឹងទទួលបាននូវព័ត៌មានពិតទាំងនោះ
  • ដោយមិនចង់ចំណាយពេល​វេលា និងកំលាំងកាយចិត្តណែរនាំខ្លួនចំពោះដៃគូដែលខ្លួនពេញ ចិត្ត ហើយដែលដៃគូនោះបែរជាគេបានរៀបការរួចរាល់មកហើយ ដោយខ្លួនពុំទាំងបានដឹងផង
  • ដោយមិនចង់លេងល្បែងឆ្មារ​ និងកណ្តុរលាក់ពូនគ្នាទៅវិញ​ទៅមក ដោយគិតថាតើដៃគូរបស់ ខ្លួនអាចនឹងយល់ព្រមតាមការណាត់ជួបដែរ​ឬទេ ព្រោះថាការណាត់ជួបណាមួយត្រូវតែមាន ការចាត់ចែង រៀបចំទុកជាមុនដោយមានអ្នកកណ្តាលណាមួយជួយ​សម្របសម្រួលទើបមាន ភាពប្រសើរជាង ដូចជាការកក់កន្លែងនៅភោជនីយដ្ឋានណាមួយ ដើម្បីជួបគ្នាញ៉ាំអាហារ​ជាដើម។

ចក្ខុវិស័យរបស់យើង

គឺជាសេវាកម្មស្វែងរកដៃគូអនាគតនាំមុខគេដំបូងបំផុតនៅកម្ពុជា ដើម្បីធ្វើការភ្ជាប់ទំនាក់ទំនងរវាងអ្នក ស្វែងរកដៃគូអនាគតទាំងអស់ដែលនៅលីវ អោយបានមកជួបគ្នាក្នុងបរិយាកាសមួយងាយស្រួល និង សប្បាយរីករាយ និងដើម្បីជួយពួកគេអោយកសាងបាននូវទំនាក់ទំនង យូរអង្វែង ដែលមានអត្ថន័យ និងខ្លឹមសារ ក្នុងការឈានឆ្ពោះទៅរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយបង្កើតបានជាសង្គមគ្រួសារ មួយដែលល្អប្រសើរ។

 

បេសកកម្មរបស់យើង

សេវា ម៉ាយបេសខន់សាល់ នេះ ត្រូវបានបង្កើតឡើងដើម្បីជួយជាដំណោះស្រាយចំពោះអ្នកស្វែងរក ដៃគូអនាគតទាំងអស់ដែលនៅលីវ ហើយមានការជាប់រវល់ដោយពុំមានឱកាសបានជួបអ្នកដែលមាន ចំណង់ចំណូលចិត្តដូចគ្នា អោយបានជួបគ្នាក្នុងបរិយាកាសមួយងាយស្រួលនិងសប្បាយរីករាយ។

យើងជឿជាក់ថាមនុស្សម្នាក់ៗ មានសិទ្ធទទួលបាននូវការស្រលាញ់ ការគោរព ការមានភាពជាដៃគូ ជាមួយគ្នា ដោយសារមូលហេតុនេះហើយ បានជាសេវាប្រឹក្សាពិគ្រោះយោបល់ ម៉ាយបេសខន់សាល់ នេះ បានព្យាយាមបង្កើតអោយមាននូវសេវាកណ្តាលនេះឡើង ដើម្បីបំរើជូនអ្នកស្វែងរកដៃគូអនាគត ទាំងអស់ដែលត្រូវការប្រើប្រាស់នូវសេវាកម្មនេះ។

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com